Disaster Unemployment Assistance: Were you impacted by the December 17-19, 2023 or January 9-13, 2024 severe storms? You may be eligible for assistance. To learn if you qualify, visit our webpage here.
Khmer (ភាសាខ្មែរ) ក្រសួងការងារ និងបណ្តុះបណ្តាល (DLT) នៃរដ្ឋរ៉ូដ អាយឡែន (Rhode Island) អាចផ្តល់សេវាជំនួយផ្នែកភាសា ជាការបកប្រែឯកសារ (សរសេរ) និងការបកប្រែផ្ទាល់មាត់ (និយាយ) ជាភាសាដែលអ្នកចង់បានដោយឥតគិតថ្លៃ ។ DLT នឹងបកប្រែព័ត៌មានសំខាន់ណាមួយទៅជាភាសាដែលអ្នកចង់បាន ។ ព័ត៌មានសំខាន់ មានន័យថាជាព័ត៌មានទាំងឡាយណា ទោះជាលាយលក្ខណ៍អក្សរ ផ្ទាល់មាត់ ឬអេឡិចត្រូនិកដែលចាំបាច់សម្រាប់បុគ្គលម្នាក់ឲ្យយល់ពីរបៀបទទួលបាន ឬដើម្បីទទួលបានជំនួយ អត្ថប្រយោជន៍ សេវាកម្ម និង/ឬការបណ្តុះបណ្តាលណាមួយ ឬច្បាប់តម្រូវ ។ ឧទាហរណ៍នៃឯកសារដែលមានព័ត៌មានសំខាន់ មានជាអាទិ៍៖ ទម្រង់សុំការអនុញ្ញាត ឬពាក្យប្តឹង ការចុះឈ្មោះ និងពាក្យស្នើសុំផ្សេងៗដែលមានសក្តានុពលសម្រាប់ផលវិបាកសំខាន់ៗ ការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីសិទ្ធិ ការជូនដំណឹងអំពីការបដិសេធ ការបាត់បង់ ការបន្ថយអត្ថប្រយោជន៍ ឬសេវាកម្ម ការជូនដំណឹងអំពីវិធានការពិន័យ ស្លាកសញ្ញាផ្សេងៗ និង ការជូនដំណឹងណែនាំបុគ្គលទាំងឡាយអំពីសេវាកម្មជំនួយផ្នែកភាសាដោយឥតគិតថ្លៃ ។ ដើម្បីស្នើសុំសេវាកម្មបកប្រែឯកសារ ឬផ្ទាល់មាត់ សូមទាក់ទងកម្មវិធីដែលអ្នកត្រូវការជំនួយ ។ ព័ត៌មានទំនាក់ទំនងសម្រាប់កម្មវិធីសំខាន់ៗមានផ្តល់ជូនខាងក្រោម ។ ព័ត៌មានទំនាក់ទំនងបន្ថែមទៀតអាចរកបាននៅទីនេះ ។ ព័ត៌មានអំពីកម្មវិធីសំខាន់ៗ ការធានារ៉ាប់រងនិកម្មភាព ការធានារ៉ាប់រងនិកម្មភាព គឺជាកម្មវិធីមួយសម្រាប់កម្មករនិយោជិតក្នុងរដ្ឋរ៉ូដ អាយឡែនដែលអត់មានការងារធ្វើមួយផ្នែក ឬទាំងស្រុងដែលមិនបណ្តាលមកពីកំហុសរបស់ពួកគេឡើយ ។ បើសិនអ្នកត្រូវបានគេឲ្យឈប់សម្រាកពីការងារ អ្នកអាចមានសិទ្ធិទទួលបានការធានារ៉ាប់រងនិកម្មភាព ។ ក្រោយពេលអ្នកដាក់បណ្តឹងទាមទារសុំនិកម្មភាព ជាទូទៅត្រូវចំណាយពេល 2-3 សប្តាហ៍ដើម្បីឲ្យគេដំណើរការ ។ បន្ទាប់មក អ្នកនឹងត្រូវស្នើសុំការទូទាត់រៀងរាល់សប្តាហ៍ ដែលអ្នកអត់មានការងារធ្វើ ។ អ្នកអាចបញ្ជាក់ការទូទាត់របស់អ្នកតាមរយៈប្រព័ន្ធបញ្ជាក់តាមអនឡាញរបស់យើង uionline.dlt.ri.gov ឬតាមការហៅមកលេខ (401) 415-6772 ។ ដាក់បណ្តឹងទាមទារ៖ https://dltweb.dlt.ri.gov/uipua/ បញ្ជាក់សម្រាប់ការទូទាត់ប្រចាំសប្តាហ៍របស់អ្នក៖ https://uionline.dlt.ri.gov/ បើសិនមានក្តីកង្វល់ជាមួយបណ្តឹងទាមទាររបស់អ្នក អ្នកប្រហែលជាត្រូវឆ្លងកាត់ការវិនិច្ឆ័យសេចក្តីដើម្បីកំណត់ពីសិទ្ធិទទួលបានរបស់អ្នក ។ អ្នកមានសិទ្ធិប្តឹងឧទ្ធរណ៍ បើសិនអ្នកត្រូវបានគេបដិសេធចំពោះអត្ថប្រយោជន៍នានា ។ សម្រាប់ព័ត៌មានបន្ថែមអំពីការវិនិច្ឆ័យសេចក្តី និងបណ្តឹងឧទ្ធរណ៍ សូមមើលទំព័រអំពីសំណួរដែលគេសួរញឹកញាប់របស់យើង៖ https://dlt.ri.gov/ui/faq/#appeals ។ ត្រូវការជំនួយឬ? ទាក់ទងមកមជ្ឈមណ្ឌលផ្តល់ព័ត៌មានអំពីនិកម្មភាពតាមលេខ (401) 415-6772 ។ ការធានារ៉ាប់រងពិការភាពបណ្តោះអាសន្ន (TDI) ការធានារ៉ាប់រងពិការភាពបណ្តោះអាសន្ន (TDI) ផ្តល់អត្ថប្រយោជន៍ផ្សេងៗដល់កម្មករនិយោជិតក្នុងរដ្ឋរ៉ូដ អាយឡែនដែលអត់មានការងារធ្វើដោយសារជំងឺ ឬរបួសបណ្តោះអាសន្នដែលមិនទាក់ទងនឹងការងារ ។ ដាក់បណ្តឹងទាមទារ៖ https://dltweb.dlt.ri.gov/TDIReserve/ ត្រូវការជំនួយឬ? ទាក់ទងមក TDI តាមរយៈអ៊ីមែល DLT.TDI@dlt.ri.gov ឬតាមទូរស័ព្ទលេខ (401) 462-8420 ។ ការធានារ៉ាប់រងអ្នកមើលថែទាំបណ្តោះអាសន្ន (TCI) TCI ផ្តល់ឲ្យអ្នកដាក់ពាក្យទាមទារដែលមានសិទ្ធិរហូតដល់ទៅ 6 សប្តាហ៍នៃអត្ថប្រយោជន៍អ្នកមើលថែទាំ ដើម្បីមែលថែកូន សហព័ទ្ធ ដៃគូក្នុងគ្រួសារ ឪពុកម្តាយ ឪពុកម្តាយក្មេក ឬតាយាយ ឬដើម្បីនៅមើលថែកូនទើបកើត កូនស្មុំ ឬកូនចិញ្ចឹម ។ ដាក់បណ្តឹងទាមទារ៖ https://dltweb.dlt.ri.gov/TDIReserve/ ត្រូវការជំនួយឬ? ទាក់ទងមក TCI តាមរយៈអ៊ីមែល DLT.TDI@dlt.ri.gov ឬតាមទូរស័ព្ទលេខ (401) 462-8420 ។ ធនធានសម្រាប់អ្នកស្វែងរកការងារ DLT ផ្តល់ជូនធនធានជាច្រើនដល់អ្នកស្វែងរកការងារ មានដូចជា ជំនួយរៀបចំប្រវត្តិរូបសង្ខេប កម្មវិធីបណ្តុះបណ្តាលការងារ និងការបង្រៀនផ្ទាល់មួយទល់មួយអំពីអាជីព ។ អ្នកអាចចូលទៅប្រើប្រាស់ធនធានទាំងនេះនៅមជ្ឈមណ្ឌលអាជីពដោយផ្ទាល់មួយក្នុងចំណោមមជ្ឈមណ្ឌលអាជីពជាច្រើនរបស់ DLT ឬតាមអ៊ីនធើណិត លើវិបសាយថ៍ Back to Work RI (ត្រឡប់មកធ្វើការវិញរ៉ូដ អាយឡែន) ។ ត្រឡប់មកធ្វើការវិញរ៉ូដ អាយឡែន៖ https://www.backtoworkri.com/ មជ្ឈមណ្ឌលអាជីពរបស់ DLT ៖ https://dlt.ri.gov/onestop/ ត្រូវការជំនួយឬ? សូមទាក់ទងមកមជ្ឈមណ្ឌលអាជីពដែលនៅជិតអ្នកបំផុត៖ Providence: (401) 462-8900 West Warwick: (401) 462-4100 Woonsocket: (401) 235-1201 Wakefield: (401) 782-4362 ការមិនទូទាត់ប្រាក់ឈ្នួល បើសិននិយោជករបស់អ្នកមិនទូទាត់ប្រាក់ឈ្នួលដែលនៅជំពាក់ អ្នកគួរតែដាក់បណ្តឹងទៅ ក្រសួងការងារ និងបណ្តុះបណ្តាល ។ ឧទាហរណ៍ខ្លះៗនៃការមិនទូទាត់ប្រាក់ឈ្នួល មានដូចជា ការមិនទទួលបានសែកប្រាក់ឈ្នួលចុងក្រោយរបស់អ្នក ការទូទាត់ក្រោមប្រាក់ឈ្នួលអប្បបរមា ការមិនទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ការងារថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកបុណ្យ ឬការទូទាត់មិនបានត្រឹមត្រូវសម្រាប់ការងារថែមម៉ោង ។ ទម្រង់បណ្តឹងប្រាក់ឈ្នួល៖ https://dlt.ri.gov/documents/pdf/ls/LScomplaintform.pdf ត្រូវការជំនួយឬ? សូមទាក់ទងមកផ្នែកបទដ្ឋានការងារតាមរយៈអ៊ីមែល DLT.LaborStandards@dlt.ri.gov ឬតាមទូរស័ព្ទលេខ (401) 462-8550 ។ ច្បាប់សម្រាកឈឺ និងដើម្បីសុវត្ថិភាពដែលមានប្រាក់ឈ្នួល នៅរដ្ឋរ៉ូដ អាយឡែន កម្មករនិយោជិតភាគច្រើនមានសិទ្ធិស្របច្បាប់ដើម្បីសម្រាកពីការងារ ដើម្បីមើលថែទាំខ្លួនពួកគេ នៅពេលពួកគេមានជំងឺមិនអាចធ្វើការបាន ត្រូវរបួស ឬមានការណាត់ជួបពេទ្យតាមទម្លាប់ ។ អ្នកក៏អាចប្រើច្បាប់ដែលបានសន្សំដើម្បីយកទៅប្រើប្រាស់នៅពេលមានអំពើហិង្សាក្នុងគ្រួសារ ការបំពានផ្លូវភេទ ឬការឈ្លបចាប់ ។ លើសពីនេះ អ្នកអាចប្រើច្បាប់ដែលបានសន្សំដើម្បីជួយកូន សហព័ទ្ធ ដៃគូក្នុងគ្រួសាររបស់អ្នក ឬសមាជិកដទៃទៀតនៃគ្រួសាររបស់អ្នកសម្រាប់គោលបំណងដូចគ្នាខាងលើ ។ បើសិនអ្នកជឿថា និយោជករបស់អ្នកបានរំលោភសិទ្ធិរបស់អ្នកក្នុងការប្រើប្រាស់ច្បាប់សម្រាកឈឺ និងដើម្បីសុវត្ថិភាព អ្នកគួរតែដាក់បណ្តឹងទៅ ក្រសួងការងារ និងបណ្តុះបណ្តាល ។ ព័ត៌មានបន្ថែមអំពីច្បាប់សម្រាកឈឺ៖ https://dlt.ri.gov/regulation-and-safety/labor-standards/paid-sick-and-safe-leave ទម្រង់បណ្តឹងប្រាក់ឈ្នួល៖ https://dlt.ri.gov/documents/pdf/ls/LScomplaintform.pdf ត្រូវការជំនួយឬ? សូមទាក់ទងមកផ្នែកបទដ្ឋានការងារតាមរយៈអ៊ីមែល៖ DLT.LaborStandards@dlt.ri.gov ឬតាមទូរស័ព្ទលេខ (401) 462-8550 ។ សំណងរបស់កម្មករនិយោជិត និយោជកទាំងឡាយណាដែលមានកម្មករនិយោជិតចាប់ពីមួយនាក់ឡើងទៅត្រូវបានគេតម្រូវឲ្យមានការធានារ៉ាប់រងសំណងរបស់កម្មករនិយោជិត ។ កម្មករនិយោជិតដែលមានធានារ៉ាប់រង ហើយរងរបួសនៅកន្លែងការងារ ឬដែលធ្លាក់ខ្លួនឈឺដោយសារការងារ អាចមានសិទ្ធិទារយកអត្ថប្រយោជន៍សំណងរបស់កម្មករនិយោជិត ។ បើសិនអ្នករងរបួស ឬធ្លាក់ខ្លួនឈឺដោយសារការងាររបស់អ្នក សូមរាយការណ៍របួសស្នាមរបស់អ្នកទៅអ្នកទទួលបន្ទុកកិច្ចការសំណងកម្មករនិយោជិតរបស់និយោជករបស់អ្នក ឬផ្នែកធនធានមនុស្ស ។ និយោជករបស់អ្នកត្រូវតែដាក់បណ្តឹងទាមទារជាមួយក្រុមហ៊ុនធានារ៉ាប់រងសំណងកម្មករនិយោជិតរបស់ពួកគេ ដែលបន្ទាប់មកក្រុមហ៊ុននឹងកំណត់ថាតើរបួសស្នាមនោះជាប់ពាក់ព័ន្ធនឹងការងារឬអត់ ហើយថាតើអ្នកមានសិទ្ធិទទួលបានសំណងរបស់កម្មករនិយោជិតឬអត់ ។ ដើម្បីរាយការណ៍ពីនិយោជកដែលអ្នកជឿថា មិនមានធានារ៉ាប់រងសំណងរបស់កម្មករនិយោជិត សូមហៅទៅលេខ (401) 462-8100 ឬអ៊ីមែលមក dlt.wcfraud@dlt.ri.gov ។ សម្រាប់សំណួរទូទៅអំពីការធានារ៉ាប់រងសំណងរបស់កម្មករនិយោជិត សូមហៅមកលេខ (401) 462-8100 ឬអ៊ីមែលមក dlt.wcedcunit@dlt.ri.gov ។ សម្រាប់ជំនួយជាភាសាអេស្ប៉ាញ ហៅមកលេខ (401) 462-8555 ។